ហៅយើង
ភាសា
ពួកយើងសូមណែនាំជាចាំបាច់ថា លោកអ្នកគួរធ្វើការកក់ឱ្យបានរួចរាល់ មុនលោកអ្នកធ្វើដំណើរមកដល់ ដើម្បីធានាថាកន្លែងស្នាក់នៅត្រូវបានរៀបចំជូនយ៉ាងល្អ ហើយសកម្មភាពកំសាន្តនានាត្រូវបានរៀបចំទុកជាមុន។ សូមទាក់ទងមកពួកយើងដើម្បីធ្វើការកក់កន្លែងស្នាក់នៅសម្រាប់យប់ទីមួយ និងសកម្មភាពកំសាន្តរបស់លោកអ្នក។ ការកក់អាចត្រូវបានកែតម្រូវ និងបន្ថែមពេលវេលា ពេលលោកអ្នកអញ្ជើញមកដល់សហគមន៍។
នៅក្នុងសហគមន៍តំបន់ស្ទឹងអារ៉ែង ពួកយើងផ្តល់ជូននូវជម្រើស ២ សម្រាប់ភ្ញៀវទេសចរ៖
1.    កញ្ចប់ទេសចរណ៍៖ រាល់សកម្មភាពកំសាន្តទាំងអស់ត្រូវបានរៀបចំដោយ សហគមន៍តំបន់ស្ទឹងអារ៉ែង រីឯតម្លៃអាស្រ័យលើចំនួនភ្ញៀវ និងរយៈពេលនៃការស្នាក់នៅ។
2.    មិនមែនជាកញ្ចប់ទេសចរណ៍៖ ភ្ញៀវទេសចរអាចថែមថយរាល់សកម្មភាពកំសាន្តទៅតាមតម្រូវការ រីឯតម្លៃវិញនឹងត្រូវគិតទៅតាមការចង់បានរបស់ភ្ញៀវម្នាក់ៗ។
ទាក់ទងមកពួកយើង ដើម្បីកក់សកម្មភាពកំសាន្តនានាតាមតម្រូវការរបស់អ្នក!!!
ទាក់ទងមកសហគមន៍តាម លេខទូរស័ព្ទ អ៊ីម៉ែល ទំព័រហ្វេសប៊ុក ឬទម្រង់កក់ហ្គូលហ្គល ដើម្បីធ្វើការកក់សកម្មភាពកំសាន្តរបស់អ្នក និងស្វែងរកនូវព័ត៌មានលម្អិត អំពីការផ្តល់ជូនសម្រាប់ដំណើរកំសាន្តជាក្រុមរបស់សហគមន៍។